ពិធីបើកកម្មវិធី «វិបស្សនាបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រឆ្នាំ២០២៦ និងបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ និងតួនាទីស្រី្តក្នុងភាពជាថ្នាក់ដឹកនាំ»
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅខេត្តសៀមរាប, លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាល បានអញ្ជើញចូលរួមពិធីបើកកម្មវិធី «វិបស្សនាបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រឆ្នាំ២០២៦ និងបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ និងតួនាទីស្រី្តក្នុងភាពជាថ្នាក់ដឹកនាំ» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាស្ត្រីសរុបប្រមាណ ១៧០ រូប ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចនូវទស្សនវិស័យ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗរួមមាន៖
ការលើកកម្ពស់សមភាពយេនឌ័រ៖ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវទស្សនវិស័យ «ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ» និងបានកំណត់ «ស្ត្រីគឺជាស្នូល» ក្នុងមុំទី១ នៃបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សំដៅពង្រឹងភាពអង់អាច និងការសម្រេចចិត្តរបស់ស្ត្រី ។
ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ (២០២៤-២០២៨)៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញនូវ ៦ យុទ្ធសាស្ត្រគន្លឹះ ក្នុងការលើកកម្ពស់តួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ អភិបាលកិច្ច និងការរៀបចំថវិកាប្រកបដោយសមធម៌ និងបរិយាបន្ន ។
ថវិកាឆ្លើយតបនឹងយេនឌ័រ (Gender-Responsive Budgeting)៖ ក្នុងក្របខណ្ឌកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ការបញ្ជ្រាបយេនឌ័រក្នុងថវិកាព័ត៌មានសមិទ្ធកម្ម គឺជាឧបករណ៍យុទ្ធសាស្ត្រដ៏ចាំបាច់ ដើម្បីធានាការបែងចែកធនធានចំតម្រូវការជាក់ស្តែង និងបង្កើនប្រសិទ្ធភាពសេវាសាធារណៈ ៕
ព័ត៌មានទាក់ទង